នាព្រឹកថ្ងៃពុធ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៧ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្ត ថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ក្រោមអធិបតីភាព លោកហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជំនាញ អង្គភាព លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក និង មន្ត្រីជំនាញពាក់ព័ន្ធ។